វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩២៨។ ទីតាំងនៃវិទ្យាស្ថាននេះ គឺជាអតីតកសិដ្ឋានចិញ្ចឹមដង្កូវនាង ប៉ុន្តែក្នុងឆ្នាំ១៩៣៨ ទីតាំងនោះត្រូវបានកសាងជាវិទ្យាស្ថានដែលបានប្ដូរឈ្មោះជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្នគឺមានឈ្មោះថា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម មានដេប៉ាតឺម៉ង់ជាច្រើនដូចខាងក្រោម៖

  • ការិយាល័យរដ្ឋបាល និងបុគ្គលិក
  • ការរិយាល័យសិក្សា
  • ការិយាល័យហិរញ្ញវត្ថុ និងគម្រោង
  • ការិយាល័យសេវាកម្ម
  • ដេប៉ាតឺម៉ង់ព័ត៌មាន
  • ដេប៉ាតឺម៉ង់សម្ភារៈ
  • ដេប៉ាតឺម៉ង់ម៉ាស៊ីនមេកានិច
  • វិស្វកម្មលោហធាតុ

ចក្ខុវិស័យ

ប្រែក្លាយជាគ្រឺស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសដែលទទួលបានការគាំទ្រ និងជ្រើសរើសចូលរៀនរបស់សិស្ស មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ។

បេសកម្ម

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មមានភារកិច្ចធ្វើការបណ្តុះបណ្តាល

  • កម្រិតវិញ្ញាបនបត្របណ្តុះបណ្តាលរយៈពេលខ្លីក្រោម ១ ឆ្នាំ
  • កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ២ ៣
  • កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស
  • កម្រិតសញ្ញាបត្របរិញាបត្រ

គោលដៅ

ដើម្បីសំរេចបាននូវទស្សនៈវិស័យ និងបេសកកម្មខាងលើ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបាន ដាក់ចេញនូវទិសដៅ ដូចខាងក្រោម ៖

  • បណ្តុះបណ្តាលយុវជនកម្ពុជាគ្រប់រូប អោយមានជំនាញបច្ចេកទេសដើម្បីសំរេច សេចក្តីត្រូវការស្របតាម ទីផ្សារ ពលកម្ម​ និងសង្គម
  • អប់រំយុវជនខ្មែរអោយមានគុណធម៌ សីលធម៌ វិន័យថ្លៃថ្នូរ ស្មារតីទទួលខុសត្រូវ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ
  • សហការជាមួយសហគ្រាសឧស្សាហកម្ម ដោយបណ្តុះបណ្តាលសិស្ស ស្សិតទៅតាមសេចក្តីត្រូវការ ជាក់ស្តែង ដើម្បីអភិវឌ្ឍន៍ជំនាញ និងចំណេះដឹង អោយទាន់វិទ្យាសាស្រ្តរីកចំរើន
ឈ្មោះសាលា
Industrial Technical Institute (ITI)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 12 407 960

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា
ខណ្ឌ
ខណ្ឌសែនសុខ
ទីក្រុង
ភ្នំពេញ