បានផ្ទៀងផ្ទាត់
សាកលវិទ្យាល័យខេមរៈ ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយបញ្ញាវ័ន្តមួយក្រុម កាលពីឆ្នាំ២០០៤។ សាកលវិទ្យាល័យខេមរៈអនុវត្តតាមយុទ្ធសាស្ត្រចតុកោណ របស់រដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំ និងដើម្បីសម្រេចបាននូវកម្មវិធីកែលម្អគុណភាពអប់រំផងដែរ។
ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាគឺជាការឆ្លើយតបចំពេលវេលាទៅនឹងសេចក្តីត្រូវការដ៏បន្ទាន់និងចាំបាច់របស់កម្ពុជាក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជននិងការកំណត់សមត្ថភាព ដណ្តើមឈ្នះរបស់កម្ពុជាក្នុងយុគសម័យសាកលភាវូបនីយកម្មនៃសហសវត្សថ្មីនេះ។
ផែនការយុទ្ធសាស្រ្ត៥ឆ្នាំ (២០១៣-២០១៧) របស់សាកលវិទ្យាល័យខេមរៈ បានរៀបចំឡើង ដោយមានប្រពន័្ធយន្តការការងារច្បាស់លាស់ មានការសិក្សាពិគ្រោះយោបល់គ្នា យ៉ាងទូលំទូលាយ ពីសំណាក់អ្នកពាក់ព័ន្ធនានា ពិសេសជាមួយអ្នកជំនាញការ ផ្នែកធ្វើកម្មវិធីសិក្សារបស់ សាកលវិទ្យាល័យផ្ទាល់។ សាកលវិទ្យាល័យខេមរៈ សង្ឃឹមយ៉ាងមុតមាំថា ផែនការយុទ្ធសាស្ត្រមេ ឆ្នាំ២០១៣-២០១៧ នឹងកំណត់ផែនទីចង្អុលផ្លូវ សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព សំដៅជំរុញវិស័យសិក្សាធិការនិងស្រាវជ្រាវរបស់សាកលវិទ្យាល័យ ឲ្យលឿនទៅមុខជាលំដាប់ គឺធ្វើយ៉ាងណាជម្រុញឲ្យការបណ្តុះបណ្តាល និងការស្រាវជ្រាវមានគុណភាពខ្ពស់ស្មើ និងការសិក្សា ក្នុងតំបន់ដើម្បីជាគុណប្រយោជន៍ ដល់ប្រជាជនកម្ពុជាគ្រប់រូប ដែលសម្រេចចិត្តផ្ញើជោគវាសនា របស់ខ្លួនលើសាកលវិទ្យាល័យខេមរៈ។
រួមវិភាគទានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយយកវិស័យអប់រំជាមូលដ្ឋាន ក្នុងការកាត់ជួយបន្ថយ ភាពក្រីក្រ តាមរយៈការលើកស្ទួយគុណភាពនិងប្រសិទ្ធិភាពលើវិស័យអប់រំនៅកម្ពុជា ដោយផ្តល់ ចំណេះដឹងផ្នែក៖ វិទ្យាសាស្ត្រ បច្ចេកទេស សេដ្ឋ កិច្ច គោលនយោបាយ សង្គម-វប្បធម៌ និងចំណេះដឹងផ្នែកទំនាក់ទំនងអន្តរជាតិ ដល់និស្សិត។ ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស ឲ្យមានសមត្ថភាពខ្ពស់ លើការសិក្សាស្រាវជ្រាវ ការវិភាគ ការតែងនិពន្វ ដែលសមត្ថភាពជំនាញ ទាំងនេះមិនអាចកាត់ផ្តាច់ពីវិស័យអប់រំបានឡើយ។ លើសពីនេះទៀតគោលដៅអភិវឌ្ឍវិស័យអប់រំរបស់សាកលវិទ្យាល័យខេមរៈ គឺយកការអប់រំនៅ សម័យអង្គរ ធ្វើជាខ្នាតគម្រូសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាប្ចុប្បន្ន ស្របតាមទស្សនៈមួយ បានលើកឡើងថា “ស្ពាន សម័យអង្គរ ទ្រខ្មែរគ្រប់ជំនាន់ ”។ លើកទឹកចិត្តដល់និស្សិត ដែលរៀន ពូកែ ឲ្យទៅបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាឬក្រោយឧត្តមនៅក្នុងឬក្រៅប្រទេស តាមរយៈការផ្តល់ ជាអាហារូបករណ៍ទៅតាមសមត្ថភាពជាក់ស្តែង។ ពិសេសខិតខំរកសាកលវិទ្យាល័យដៃគូនៅ បរទេស សហការគ្នាលើកម្មវិធីផ្លាស់ប្តូរនិស្សិតនិងអ្នកស្រាវជ្រាវ។ លើកកម្ពស់ដល់ការស្រាវជ្រាវ ដើម្បីបានជាផលប្រយោជន៍ជាតិ ឬមនុស្សជាតិ។
គេហទំព័រនេះនឹងផ្លាស់ប្តូរក្នុងរយៈពេល 5 វិនាទី
This page will be redirected after 5 seconds.