បានផ្ទៀងផ្ទាត់
វិទ្យាស្ថាន LSi Business School បានផ្តល់ការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សាជាច្រើនឆ្នាំលើឯកទេសគ្រប់គ្រងសហគ្រាសខ្នាតតូច និងមធ្យម ដោយឡែកនៅក្នុងពេលថ្មីៗនេះវិទ្យាស្ថានបានវិវឌ្ឍពីកម្មវិធីថ្នាក់ជាតិទៅជាលក្ខណៈអន្តរជាតិដែលមានលក្ខណៈពិសេសដើម្បីចូលរួមជំរុញការ រីកចម្រើន និងសេចក្តីត្រូវការនិយោជិត និយោជក និងសហគ្រិនៗ ហើយជាពិសេសបានផ្តល់ប្រយោជន៍ដល់ម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម ឲ្យកាន់តែមានការលូតលាស់ និងប្រសើរឡើងដើម្បីឈានទៅដល់តំបន់ជាតិ និងអន្តរជាតិ។
ការបង្រៀននៅ វិទ្យាស្ថាន LSi Business School ក្នុងកម្រិតឧត្តម គឺតម្រូវឲ្យនិស្សិតត្រូវប្រើប្រាស់ភាសាអង់គ្លេសជាយាន្តក្នុងការសិក្សា និងមានសាស្រ្តាចារ្យជាជនជាតិខ្មែរ និងបរទេស ដែលមានបទពិសោធន៍បង្រៀនខ្ពស់។ សមាសធាតុសំខាន់ៗនៃកម្មវិធីសិក្សានេះរួមមាន ការសិក្សាពីគម្រោងផែនការធ្វើជំនួញ ដំណើរទស្សនកិច្ចសិក្សាក្រៅប្រទេស និងការអភិវឌ្ឍផែនការអាជីវកម្ម ហើយសកម្មភាពសិក្សា ១/៤ នៃកម្មវិធីសិក្សាតម្រូវឲ្យនិស្សិតធ្វើការអនុវត្តជាក់ស្ដែងដែលហៅថា Project-based assignments។ ជាក់ស្តែងវិធីសាស្រ្តនេះត្រូវបានគាំទ្រដោយមជ្ឈមណ្ឌលហាត់ការរបស់និស្សិត (Stimulation Center of SME) ដែលបានផ្សារភ្ជាប់និស្សិតជាមួយនិងការងារ ផ្តល់ការប្រឹក្សាដល់និស្សិតអំពីការសិក្សា ការផ្តល់សេវាកម្មគាំទ្រការសិក្សាក្នុងការរៀបចំផែនការអាជីវកម្មរបស់ពួកគេ និងរៀបចំឱកាសសម្រាប់និស្សិតក្នុងការបង្ហាញគំនិតល្អៗរបស់ពួកគេទៅ វិនិយោគិន ឬម្ចាស់ក្រុមហ៊ុន។ ដើម្បីគាំទ្រ និងរក្សាប្រសិទ្ធិភាព និងគុណភាពការបង្រៀនរបស់សាស្រ្តាចារ្យ និងការសិក្សារបស់និស្សិតវិទ្យាស្ថានបានបង្កើតការិយាល័យ Teaching and Learning Center ដើម្បីជួយសាលាឲ្យបង្កើតវិធីសាស្រ្តបង្រៀនថ្មីៗដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់និស្សិតដែលសិក្សានៅវិទ្យាស្ថានគឺមានការងារធ្វើក្នុងពេលកំពុងសិក្សាដោយស្វ័យប្រវត្តិ ១០០% ជាមួយដៃគូជំនួញរបស់យើង។
ជាមួយគ្នានេះផងដែរ វិទ្យាស្ថាន LSi Business School បាននិងកំពុងបង្កើតទំនាក់ទំនងជាមួយសាកលវិទ្យាល័យនានា នៅតំបន់អាស៊ី អឺរ៉ុប និង សហរដ្ឋអាមេរិក ដើម្បីរៀបចំដំណើរទស្សនកិច្ចសិក្សារបស់និស្សិត និងការផ្លាស់ប្តូរកម្មវិធីសិក្សារវាងនិស្សិត និងនិស្សិត។ សកម្មភាពទាំងនេះ នឹងបង្កើតឱកាសសម្រាប់និស្សិតក្នុងការទទួលបានបទពិសោធន៍ពីការសិក្សា និងជំនាញវិជ្ជាជីវៈនៅកម្រិតពិភពលោក។ បណ្តាញអន្តរជាតិ៖ វិទ្យាស្ថាន LSi Business School បាននិងកំពុងបង្កើតទំនាក់ទំនង ជាមួយសាកលវិទ្យាល័យនានា នៅតំបន់អាស៊ី អឺរ៉ុប និង សហរដ្ឋអាមេរិក ដើម្បីរៀបចំ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិត និងការផ្លាស់ប្តូរកម្មវិធីសិក្សារវាងនិស្សិត និងនិស្សិត។ សកម្មភាពទាំងនេះ នឹងបង្កើតឱកាសសម្រាប់និស្សិតក្នុងការទទួលបានបទពិសោធន៍ពីការសិក្សា និងជំនាញវិជ្ជាជីវៈនៅកម្រិតពិភពលោក។ សាស្ត្រាចារ្យបរទេស៖ មានសាស្រ្តាចារ្យបរទេសដែលមកពីសហរដ្ឋអាមេរិក សហគមន៍ អឺរ៉ុប និងអាស៊ី ដែលមានបទពិសោធន៍បង្រៀនជាច្រើនឆ្នាំ។
ធ្វើឲ្យវិទ្យាស្ថានក្លាយជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេក្នុងការផ្តល់ជូនកម្មវិធីគ្រប់គ្រងសហគ្រាសខ្នាតតូចនិងមធ្យមនៅក្នុងប្រទេស បេសកកម្ម
សហគ្រិនភាព- នាវានុវត្តន៍ - មនុស្សជាតិ
យើងផ្តល់តម្លៃដល់សហគមន៍ដែលពោរពេញទៅដោយភាពច្នៃប្រឌិត ភាពសុចរិត ទំនួលខុស ត្រូវសង្គម និងជីវិតក្នុងការសិក្សា។
គេហទំព័រនេះនឹងផ្លាស់ប្តូរក្នុងរយៈពេល 5 វិនាទី
This page will be redirected after 5 seconds.