សាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្ដល់អាហារូករណ៍ និងកម្មវិធីផ្លាស់ប្ដូការសិក្សាទាំងក្នុងតំបន់អាស៊ី និងអ៊ឺរ៉ុប ជាមួយសាកលវិទ្យាល័យដៃគូរអន្តរជាតិ រួមនឹងអាហារូបករណ៍ផ្ដល់ដោយរដ្ឋាភិបាលផងដែរ។ ខាងក្រោមជាកម្មវិធីផ្លាស់ប្ដូរការសិក្សាដែល NUM ផ្ដល់ជូននិស្សិត៖

IMPAKT Project-The Erasmus Mundus program: គឺជាកម្មវិធីដែលទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុដោយគណកម្មាការអ៊ឺរ៉ុបមានគោលបំណងផ្សព្វផ្សាយការអប់រំជាន់ខ្ពស់ នៅអ៊ឺរ៉ុប ដើម្បីជួយកែលំអរ និងបង្កើនអនាគតអាជីពរបស់និស្សិត ព្រមទាំងលើកកម្ពស់ការយល់ដឹងខាងវប្បធម៌ជាមួយប្រទេសទីបី។ កម្មវិធីនេះផ្ដល់ជូនអាហារូបករណ៍ចាប់ពីរយៈពេល៣ខែ ដល់៣ឆ្នាំ ទៅដល់និស្សិតក្នុងតំបន់អ៊ឺរ៉ុប និងនិស្សិតក្នុងប្រទេសទី៣។

The SHARE Scholarship Programme: កម្មវិធីនេះផ្តល់ជូនការផ្លាស់ប្ដូរការសិក្សាទៅក្រៅប្រទេសរយៈពេល១ឆមាសទៅដល់និស្សិតមកពីសាកលវិទ្យាល័យនានាក្នុងតំបន់អាស៊ាន។កាលពីការសាកល្បងកម្មវិធីអាហារូបករណ៍នេះ SHARE បានសហការជាមួយ សាកលវិទ្យាល័យចំនួន៨ ក្នុងប្រទេសអាស៊ាន។

Osaka University of Economics and Law (OUEL) - International Exchange: កម្មវិធីនេះផ្ដល់ជូនការអប់រំក្រៅប្រទេសប្រកបដោយគុណភាព សម្រាប់និស្សិតមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវចំនួន៦៥ នៅក្នុង២៥ប្រទេសផ្សេងគ្នា។ OUEL ក៏ផ្តល់ជូននូវកម្មវិធីសិក្សា ដែលមានគុណភាពខ្ពស់ ទៅដល់សិស្សមកពីតាមសាកលវិទ្យាល័យជាដៃគូទូទាំងពិភពលោក និងធានាថាពួកគេមានបទពិសោធន៍ផ្នែកសិក្សាអប់រំដ៏មានតម្លៃនៅក្នុងប្រទេសជប៉ុន។

JENESYS Program (Japan-East Asia Network of Exchange for Students and Youths): កម្មវិធីនេះត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលជប៉ុន ដោយមានទស្សនៈផ្តល់នូវមូលដ្ឋានរឹងមាំសម្រាប់សាមគ្គីភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈការផ្លាស់ប្តូរយុវជនខ្នាតធំ។

ក្រៅពីកម្មវិធីអាហារូបករណ៍ខាងលើនេះ សាកលវិទ្យាល័យដៃគូរ ក៏ផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ឲ្យទទួលបានឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីផ្សេងៗទៀត ដូចជាសាកលវិទ្យាល័យ Ajou នៅប្រទេសកូរ៉េខាងត្បូង សាលាពាណិជ្ជកម្ម ICN នៅប្រទេសបារាំងកម្មវិធីផ្លាស់ប្តូរវប្បធម៌អាស៊ាន - កូរ៉េ និងកម្មវិធីផ្លាស់ប្ដូរការសិក្សាអាស៊ាន - រុស្សីជាដើម។

ឈ្មោះសាលា
National University of Management (NUM)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855(0)96 372 1665
+855(0)89 497 911

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
ផ្លូវលេខ ៩៦
ខណ្ឌ
ដូនពេញ
ទីក្រុង
ភ្នំពេញ