វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ ផ្ដល់ជូនអាហារូបករណ៍ទៅដល់សិស្សដោយអាស្រ័យទៅលើប្រវត្តិសិក្សារបស់សិស្ស។ អាហារូបករណ៍អាចជាប្រភេទ អាហារូបករណ៍ពេញលេញ និងអាហារូបករណ៍មិនពេញលេញ ដែលផ្ដល់ជូនវិទ្យាស្ថានដោយផ្ទាល់។

ដើម្បីមានឱកាសទទួលបានអាហារូបករណ៍ ពីវិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ សិស្សត្រូវតែបំពេញតាមលក្ខណ្ឌដូចខាងក្រោម៖

សម្រាប់បេក្ខជនថ្មី

  • រស់នៅក្នុងគ្រួសារដែលមានចំណូលទាប
  • បានសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ យ៉ាងហោចណាស់១វគ្គ
  • ដាក់ពាក្យស្នើសុំអាហារូបករណ៍ ទៅកាន់ការិយាល័យរដ្ឋបាលរបស់វិទ្យាស្ថាន
  • ជាសិស្សដែលមិនធ្លាប់ប្រព្រឹត្តិល្មើសវិន័យរបស់វិទ្យាស្ថាន
  • រក្សាបាននូវវត្តមានល្អនៅក្នុងថ្នាក់ មានអាកប្បកិរិយាល្អ និងមានភាពស្មោះត្រង់
  • ត្រូវបំពេញការងារជាជំនួយការនិស្សិត យ៉ាងតិច១០ម៉ោង ក្នុង១សប្ដាហ៍ (សម្រាប់អាហារូបករណ៍១០០ភាគរយ)

សម្រាប់បេក្ខជនស្នើសុំបន្តអាហារូបករណ៍

  • ត្រូវប្រឡងជាប់គ្រប់មុខវិជ្ជាសិក្សា
  • ចូលរួមក្នុងកម្មវិធីការងារ ឬសិក្សាជាប្រចាំថ្ងៃ ឫប្រចាំសប្ដាហ៍ (ឧទាហរណ៍៖ ជំនួយការការិយាល័យ, ជំនួយការបណ្ណារក្ស, ជំនួយការក្នុងបន្ទប់កុំព្យូទ័រ) ទៅតាមការរៀបចំដោយសាកលវិទ្យាល័យ។
  • ត្រូវមានពេលសម្រាប់ជួយដល់ការៀបចំកម្មវិធី និងសកម្មភាពនានា នៅវិទ្យាស្ថាន។
  • ត្រូវគោរពតាមបទបញ្ជារបស់សាកលវិទ្យាល័យយ៉ាងជាប់លាប់ល្អ។
  • ត្រូវមានវត្តមានល្អនៅក្នុងថ្នាក់ មានអាកប្បកិរិយាគំរូរ និងមានភាពស្មោះត្រង់ក្នុងការសិក្សា

វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ មានផ្ដល់ជូនអាហារូបករណ៍ចំនួន៦ប្រភេទដូចជា៖

  1. អាហារូបករណ៍យ៉ាម៉ាដា៖ ឧបត្តម្ភដោយលោក យ៉ាម៉ាដា អូសាមីតស៊ូ និងក្រុមហ៊ុនជាច្រើនតាមរយៈការសហការជាមួយសមាគមសហគ្រាសជប៉ុន ដើម្បីគាំទ្រដល់និស្សិតដែលមានពិន្ទុសិក្សាល្អ។ ពួកគេនឹងទទួលបានអាហារូករណ៍ពេញរយៈពេល៤ឆ្នាំ។
  2. អាហារូបករណ៍ AAET៖ ឧបត្ថម្ភដោយលេខាធិការដ្ឋាន នៃបណ្ឌិត្យសភាវិស្វកម្ម និងបច្ចេកវិទ្យាអាស៊ាន ដើម្បីគាំទ្រដល់និស្សិតដែលមានពិន្ទុសិក្សាល្អ។ ពួកគេនឹងទទួលបានអាហារូករណ៍ពេញរយៈពេល៤ឆ្នាំ។
  3. អាហារូបករណ៍ PPIT៖ ត្រូវផ្ដល់ជូនដល់និស្សិតដែលមានជីវភាពខ្វះខាត។ និស្សិតដែលទទួលបានអាហារូបករណ៍នេះ ត្រូវបំពេញភារកិច្ចមួយចំនួន ចាត់ចែងដោយ PPIT ឬក្រុមហ៊ុនជាដៃគូរ។
  4. កម្ចីសិក្សា៖ គឺជាការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយរដ្ឋាភិបាល តាមរយៈគណកម្មាការសាកលវិទ្យាល័យ ក្រសួងអប់រំយុជន និងកីឡា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬធនាគាដៃគូរ។
  5. អាហារូបករណ៍សម្រាប់កម្មសិក្សាទៅក្រៅប្រទេស៖ ឧបត្ថមដោយ PPIT សហការជាមួយអង្គការក្នុង និងក្រៅប្រទេស។
  6. អាហារូបករណ៍សម្រាប់ការសិក្សាក្រៅប្រទេស និងផ្លាស់ប្ដូរការសិក្សារយៈពេលខ្លី៖ ឧបត្ថមដោយ PPIT សហការជាមួយអង្គការ ឬមូលនិធិសាកលវិទ្យាល័យ។
ឈ្មោះសាលា
Phnom Penh Institute of Technology (PPIT)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 900 049

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
ខណ្ឌ
ខណ្ឌ៧មករា
ទីក្រុង
ភ្នំពេញ