មិនបានផ្ទៀងផ្ទាត់
មហាវិទ្យាល័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម គឺជាមហាវិទ្យាល័យដ៏ចំណាស់ជាងគេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ១៩៦០ មហាវិទ្យាល័យនេះ កំពុងបន្តអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួនចំពោះការស្រាវជ្រាវសង្គម និងប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តភាព នៃអ្នកជំនាញដែលទទួលខុសត្រូវផ្នែកសង្គម និងបច្ចេកទេសសម្រាប់វិស័យរដ្ឋ និងឯកជន។ មហាវិទ្យាល័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម មានសមាជិកជាង១រយនាក់ ដែលរួមមានអ្នកជំនាញស្រាវជ្រាវផ្នែកផ្សេងៗពាក់ព័ន្ធនឹងមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ ដេប៉ាតឺម៉ងចំនួន១១ស្ថិតនៅក្រោមមហាវិទ្យាល័យនេះដែលរួមមាន ដេប៉ាតឺម៉ង់ប្រវត្តិសាស្ត្រ ដេប៉ាតឺម៉ង់អក្សសាស្ត្រខ្មែរ ដេប៉ាតឺម៉ង់ភាសា ដេប៉ាតឺម៉ង់ចិត្តវិទ្យា ដេប៉ាតឺម៉ង់ទស្សនៈវិទ្យា ដេប៉ាតឺម៉ង់កិច្ចការសង្គម ដេប៉ាតឺម៉ង់សង្គមវិទ្យា ដេប៉ាតឺម៉ង់គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ដេប៉ាតឺម៉ង់ភូមិវិទ្យា ដេប៉ាតឺម៉ង់ទេសចរណ៍ និងដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ។
ក្លាយទៅជាមហាវិទ្យាល័យសំខាន់របស់ប្រទេសកម្ពុជាក្នុងការបង្រៀនការស្រាវជ្រាវ និងសេវាកម្មសហគមន៍។
ដើម្បីទទួលបានជោគជ័យក្នុងការផ្លាស់ប្តូរសាកលវិទ្យាល័យភូមិន្ទភ្នំពេញបច្ចុប្បន្នទៅជា សាកលវិទ្យាល័យល្បីឈ្មោះនៃប្រទេសកម្ពុជា សាកលវិទ្យាល័យមានបេសកកម្មដូចខាងក្រោម:
ដើម្បីសម្រេចបាននូវបេសកកម្មដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍មុន គោលដៅទាំងដប់នៃសាកលវិទ្យាល័យគឺមានដូចខាងក្រោម៖
គេហទំព័រនេះនឹងផ្លាស់ប្តូរក្នុងរយៈពេល 5 វិនាទី
This page will be redirected after 5 seconds.