មិនបានផ្ទៀងផ្ទាត់
ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរបស់ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ឧត្តមសិក្សា (International Centre for Higher Education Innovation) និស្សិតមានឱកាសទទួលបានអាហារូបករណ៍ពេញលេញរយៈពេល២ឆ្នាំ សិក្សាថ្នាក់អនុបណ្ឌិត នៅ Nankai University ក្នុងប្រទេសចិន។ កម្មវិធីអាហារូបករណ៍នេះបានទទួលការឧបត្ថម្ភ ពីក្រសួងពាណិជ្ជកម្មចិន។ ការសិក្សាគឺប្រើប្រាស់ភាសាអង់គ្លេសទាំងស្រុង។
ក្នុងនាមជាសាកលវិទ្យាល័យនៃប្រជាជន និងសម្រាប់ប្រជាជន សាកលវិទ្យាល័យ Tunku Abdul Rahman (UTAR) ប្តេជ្ញាក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាព តំលៃសមរម្យ និងរួមចំណែកដល់ការអភិវឌ្ឍផ្នែកអប់រំរបស់និស្សិតសម្រាប់អនាគតដ៏ភ្លឺស្វាងមួយ។ UTAR កំពុងផ្តល់អាហារូបករណ៍ដល់និស្សិតដែលមកពីប្រទេស CLMV ដើម្បីបន្តការសិក្សាពេញម៉ោងកម្រិតមូលដ្ឋាន ថ្នាក់ឧត្ដមសិក្សា ឬក្រោយឧត្តមសិក្សា។ អាហារូបករណ៍នេះ ផ្ដល់ជូននូវថ្លៃសិក្សា និងប្រាក់ចំណាយសម្រាប់ការស្នាក់នៅ ក្នុងប្រទេសម៉ាឡេស៊ី។
ការិយាល័យទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានកិត្តិយសក្នុងការប្រកាសថា សាកលវិទ្យាល័យ The Hong Kong Polytechnic University (PolyU) ផ្តល់ជូនអាហាររូបករណ៍ចំនួន ៥កន្លែង សម្រាប់សិស្សដែលកំពុងសិក្សាឆ្នាំទី២ ឬទី៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហាររូបករណ៍នេះ មានរយៈពេលមួយឆមាស។
ការិយាល័យទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានកិត្តិយសក្នុងការប្រកាសថា កម្មវិធីអាហារូបករណ៍ Shared Exchange Programme ផ្ដល់អហារូបករណ៍រយៈពេលមួយឆមាស សិក្សានៅប្រទេសជាច្រើនក្នុងតំបន់អាស៊ាន។
កម្មវិធី Erasmus+ មានគោលបំណងបង្កើនជំនាញ និងភាពមានការងារធ្វើ ក៏ដូចជាធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងការងារយុវជន។ Heidelberg University និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលថវិកាពីកម្មវិធី Erasmus + នៃសហភាពអឺរ៉ុប សម្រាប់ការផ្លាស់ប្ដូរសិស្ស និងបុគ្គលិក។ កម្មវិធីនេះសិស្សានុសិស្សមានឱកាសដើម្បីផ្លាស់ប្តូរបទពិសោធន៏ និងសិក្សាពីវប្បធម៌ជាច្រើន ពីសាកលវិទ្យាល័យដៃគូ ដូចជាសាកលវិទ្យាល័យហឺដិលបឺក (Heidelberg) ប្រទេសអាល្លឺម៉ង់ សម្រាប់រយៈពេលពេញមួយឆមាស។ ដោយឡែកកម្មវិធីសម្រាប់បុគ្គលិកមានរយៈពេល២៨ថ្ងៃ ដោយមិនរាប់បញ្ចូលថ្ងៃធ្វើដំណើរចំនួន២ថ្ងៃ។ កម្មវិធីនេះគឺសម្រាប់តែនិស្សិត សាស្ត្រាចារ្យ និងបុគ្គលិករបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញតែប៉ុណ្ណោះ។
កម្មវិធី Erasmus+ មានគោលបំណងបង្កើនជំនាញ និងភាពមានការងារធ្វើ ក៏ដូចជាធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងការងារយុវជន។ Uppsala University និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលថវិកាពីកម្មវិធី Erasmus + នៃសហភាពអឺរ៉ុប សម្រាប់ការផ្លាស់ប្ដូរសិស្ស និងបុគ្គលិក។ កម្មវិធីនេះសិស្សានុសិស្សមានឱកាសដើម្បីផ្លាស់ប្តូរបទពិសោធន៏ និងសិក្សាពីវប្បធម៌ជាច្រើន ពីសាកលវិទ្យាល័យដៃគូ ដូចជា Uppsala University ប្រទេសស្វីស សម្រាប់រយៈពេលពេញមួយឆមាស។ ដោយឡែកកម្មវិធីសម្រាប់បុគ្គលិកមានរយៈពេលតែ១៦ថ្ងៃ ប៉ុណ្ណោះ។ កម្មវិធីនេះគឺសម្រាប់តែនិស្សិត សាស្ត្រាចារ្យ និងបុគ្គលិករបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញតែប៉ុណ្ណោះ។
គេហទំព័រនេះនឹងផ្លាស់ប្តូរក្នុងរយៈពេល 5 វិនាទី
This page will be redirected after 5 seconds.