បានផ្ទៀងផ្ទាត់
ចាប់តាំងពីឆ្នាំ១៩៩៣មក សភនវសបានបញ្ចូននិស្សិតទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅតាមបណ្តាប្រទេសជាច្រើនរួមមាន អូស្រា្តលី កាណាដា បារាំង ជប៉ុន កូរ៉េ នូវែលសេឡង់ អេស្បាញ ស្វីស ស៊ុយអែត ថៃ សាំងហ្គាពួរ សហរដ្ឋអាមេរិច និងវៀតណាម។ បច្ចុប្បន្ន សភនវស បានផ្តល់អាហាររូបករណ៍រយៈពេលពីរឆ្នាំ ក្នុងផ្នែកនីតិសាស្ត្រនៅសាកលវិទ្យាល័យ ណាហ្គោយ៉ាប្រទេសជប៉ុន និង សាកលវិទ្យាល័យ ត្រេនស៊ីសិនណលឡ និងបីស៍នីស នៅប្រទេសកូរ៉េ។ ជាងនេះទៅទៀត សហប្រតិបត្តិការបារាំងនៅ សភនវស អាចបញ្ចូននិស្សិតជាមធ្យម១០នាក់ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតតាមរយៈកម្មវិធីអាហាររូបករណ៍ អេហ្វែល និង បេហ្សេអេហ្វ។
គេហទំព័រនេះនឹងផ្លាស់ប្តូរក្នុងរយៈពេល 5 វិនាទី
This page will be redirected after 5 seconds.