មិនបានផ្ទៀងផ្ទាត់
វិទ្យាស្ថានវ៉ាន់ដាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ដែលមានឈ្មោះថាមជ្ឈមណ្ឌលគណនេយ្យវ៉ាន់ដា។ មជ្ឈមណ្ឌលគណនេយ្យវ៉ាន់ដា ត្រូវបានផ្លាស់ប្ដូរឈ្មោះជាផ្លូវការ ទៅជាវិទ្យាស្ថានវ៉ាន់ដា នៅក្នុងឆ្នាំ២០០១។ មជ្ឈមណ្ឌលគណនេយ្យវ៉ាន់ដា នៅតែបន្តដំណើរការបើទោះបី ស្ថិតក្រោមការគ្រប់គ្រងរបស់របស់វិទ្យាស្ថានវ៉ាន់ដា។ បច្ចប្បន្ននេះវិទ្យាស្ថានវ៉ាន់ដាមានចំនួន២សាខា ដែលស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។
វិទ្យាស្ថានវ៉ាន់ដា គឺជាវិទ្យាស្ថានឯកទេសគណនេយ្យ និងពន្ធដាតែ១គត់ ដែលរៀបចំកម្មវិធីសិក្សាសម្រាប់និស្សិត ធ្វើការងារនៅបណ្ដាក្រុមហ៊ុននានា ក្នុងគ្រប់វិស័យ។ កម្មវិធីសិក្សាត្រូវរៀបចំឡើងយ៉ាង ពិសេសដែលនិស្សិតជំនាញគណនេយ្យអាចក្លាយទៅជា៖
វិទ្យាស្ថានផ្តល់ជូននិស្សិតនូវម៉ោងសិក្សាច្រើនជាងគេ មិនតែប៉ុណ្ណោះនិស្សិតរៀនចប់ឆ្នាំទី១ អាចរកការងារជាគណនេយ្យករ នៅតាមក្រុមហ៊ុនពាណិជ្ជកម្ម និងស្ថាប័នផ្សេងៗបាន។
វិទ្យាស្ថានវ៉ាន់ដា នឹងក្លាយជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេ ក្នុងវិស័យគណនេយ្យ សវនកម្ម ពន្ធដារ ជំនាញអាជីវកម្ម និងភាសាបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
វិទ្យាស្ថានវ៉ាន់ដា នឹងបន្តផ្តល់នូវការអប់រំកម្រិតឧត្តមសិក្សា ក្នុងវិស័យគណនេយ្យ សវនកម្ម ពន្ធដារ ជំនាញអាជីវកម្ម និងភាសាបរទេស ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ជាមួយនឹងគុណភាពអប់រំខ្ពស់។
គេហទំព័រនេះនឹងផ្លាស់ប្តូរក្នុងរយៈពេល 5 វិនាទី
This page will be redirected after 5 seconds.