សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា (CamTech) គឺជាគ្រឹះស្ថានថ្នាក់ឧត្ដមសិក្សាឯកជនដែលមិនផ្ដោតលើប្រាក់ចំណេញ។ ការគោរព ឧត្តមភាព សុចរិតភាព ភាពចម្រុះ និងភាពច្នៃប្រឌិត និងនវានុវត្តន៍ គឺជាគុណតម្លៃស្នូលរបស់យើង។ សាកលវិទ្យាល័យ មានអគារផ្ទាល់ខ្លួននៅលើផ្ទៃដីជាង ៥ ហិចតា ដែលស្ថិតនៅសង្កាត់ព្រែកតាសេក ទីក្រុងរណប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ចំណុចពិសេសរបស់សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា

  • សាស្រ្តាចារ្យពេញម៉ោងនិងជាអ្នកស្រាវជ្រាវកម្រិតពិភពលោក ដែលមានសញ្ញាបត្របណ្ឌិត អនុបណ្ឌិត និងបទពិសោធន៍លើឆាកអន្តរជាតិ
  • ឱកាសទទួលបាន អាហារូបករណ៍ ចុះកម្មសិក្សា និងការងារ ព្រមទាំង កម្មវិធីផ្លាស់ប្តូរការសិក្សាជាមួយសាកលវិទ្យាល័យនានានៅ អាស៊ាន អឺរ៉ុប កាណាដា ចិន និងអូស្ត្រាលី
  • tech startups ការិយាល័យនវានុវត្តន៍ ទីលានកីឡា និង កន្លែងហាត់ប្រាណនៅបរិវេណសាលា រួមទាំងការផ្សារភ្ជាប់ជាមួយនឹងសិល្បៈ ដើម្បីផ្តល់កន្លែងសម្រាប់និស្សិតស្វែងយល់ពីទេពកោសល្យរបស់ពួកគេ។

ចក្ខុវិស័យ

ក្លាយជាសាកលវិទ្យាល័យដែលឈានមុខគេ លើជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីធានាឲ្យបាននូវភាពរុងរឿងរបស់កម្ពុជានាពេលអនាគត។

បេសកកម្ម

ផ្តល់ការអប់រំដែលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍឧស្សាហកម្មនិងកំណើនសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។

បរិក្ខារសិក្សា

  • បន្ទប់សិក្សាឆ្លាតវៃ
  • ស្ទីតឌីយោសម្រាប់សិក្សាអនឡាញ
  • មន្ទីរពិសោធន៍ រោងជាង កុំព្យូទ័រ និងសេវាអ៊ីនធឺណិត
  • បណ្ណាល័យ និងបណ្ណាល័យឌីជីថល
  • អាហារដ្ឋាននិងហាងកាហ្វេ
  • បណ្ណាគារ និងហាងទំនិញ
  • ស្ទូឌីយោអាជីវកម្ម
  • កីឡដ្ឋាន និងក្លឹបសង្គម
  • មជ្ឈមណ្ឌលស្រាវជ្រាវ និងច្នៃប្រឌិត
ឈ្មោះសាលា
Cambodia University of Technology and Science (CamTech)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 12 833 075
+855 16 777 225

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
ភូមិ ព្រែកតាសេក សង្កាត់ ​​​​​​​​​​ព្រែកតាសេក
ខណ្ឌ
ខណ្ឌ ជ្រោយចង្វា
ទីក្រុង
ភ្នំពេញ