មហាវិទ្យាល័យវិស្វកម្ម
- វិស្វកម្មរ៉ូបូតនិងស្វ័យប្រវត្តិកម្ម
- វិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិច
- វិស្វកម្មថាមពលអគ្គិសនី
- វិស្វកម្មប្រព័ន្ធត្រួតពិនិត្យ
- វិស្វកម្មអេឡិចត្រូនិកនិងទូរគមនាគមន៍
- វិស្វកម្មមេកាត្រូនិក
- វិស្វកម្មយានយន្ត
- វិស្វកម្មគ្រឿងម៉ាស៊ីន
- វិស្វកម្មអវកាស
- វិស្វកម្មឧស្សាហកម្ម
- វិស្វកម្មសន្តិសុខតាមប្រព័ន្ធអ៊ីធឺណិត និងភាពវៃឆ្លាតសម្បនិម្មិត
- វិស្វកម្មប្រព័ន្ឌឌីជីថល
មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និង វិទ្យាសាស្រ្តសង្គម
- ការច្នៃម៉ូតផលិតផល
- បង្រៀនភាសាអង់គ្លេស
- បកប្រែភាសាអង់គ្លេស
- ធុរ:កិច្ច និងពាណិជ្ជកម្មភាសាអង់គ្លេស
- បង្រៀនភាសាចិន
- ភាសាចិនក្នុងការទំនាក់ទំនងវិជ្ជាជីវៈ
- បកប្រែភាសាចិន
- ភាពជាអ្នកដឹកនាំនិងគ្រប់គ្រងការអប់រំ
- ការអប់រំនិងការបណ្តុះបណ្តាល
- បច្ចេកវិទ្យាអប់រំ
- ប្រព័ន្ឋផ្សព្វផ្សាយ និងបច្ចេកវិទ្យាទំនាក់ទំនង
មហាវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត
- គណិតវិទ្យាឧស្សាហកម្មនិងអនុវត្ត
- ស្ថិតិអនុវត្ត
- ហិរញ្ញវត្ថុកុំព្យូទ័រនិងការគ្រប់គ្រងហានិភ័យ
មហាវិទ្យាល័យធុរកិច្ច និងគ្រប់គ្រង
- ការគ្រប់គ្រងសំណង់
- គ្រប់គ្រងដឹកជញ្ជូន និងឡូជីស្ទីក
- គ្រប់គ្រងដឹកជញ្ជូន
- ការគ្រប់គ្រងទៅលើចង្វាក់ផលិតកម្ម
- ការគ្រប់គ្រងកីឡានិងការកំសាន្ត
- ការគ្រប់គ្រងផលិតកម្ម
- ការគ្រប់គ្រងហានិភ័យនិងបញ្ញាធុរកិច្ច
- ការគ្រប់គ្រងសហគ្រាសធុនតូចនិងមធ្យមប្រកបដោយនវានុវត្តន៍និងសហគ្រិនភាព
មហាវិទ្យាល័យបរិស្ថានសំណង់ប្រកបដោយចីរភាព
- ស្ថាបត្យកម្ម
- ការរចនាផ្នែកខាងក្នុង
- នគរូបនីយកម្ម
- ការគ្រប់គ្រងអចលនទ្រព្យ
- រដ្ឋបាលនិងការគ្រប់គ្រងដីធ្លី
- ការគ្រប់គ្រងថាមពលឧស្សាហកម្ម
លក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន
ជំហានទី១. ព័ត៌មាននៃការសិក្សា
ប្រសិនបើអ្នកចាប់អារម្មណ៍ចង់បន្តការសិក្សានៅសាកលវិទ្យាល័យ CamTech អ្នកអាចរកឃើញព័ត៌មានលម្អិតស្តីពីកម្មវិធីសិក្សាដែលមាននៅក្នុងមហាវិទ្យាល័យនីមួយៗ។ ដើម្បីមើលព័ត៌មានលម្អិតសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
ក) វគ្គសិក្សា៖
ចំពោះរយៈពេលនៃការសិក្សាយើងមានបីវគ្គក្នុងមួយឆ្នាំសិក្សា បេក្ខជនអាចដាក់ពាក្យសុំចុលរៀនបានគ្រប់ពេល។ ទោះជាយ៉ាងណាក្ដីការចុះឈ្មោះត្រូវបិទពីរសប្តាហ៍ មុនពេលការចាប់ផ្ដើមវគ្គសិក្សានីមួយៗ។
កាលបរិច្ឆេទនៃការចុះឈ្មោះគឺអាចនឹងត្រូវបានផ្លាស់ប្តូរ។
កាលបរិច្ឆេទចូលរៀន
- វគ្គមួយ : ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២
- វគ្គពីរ : ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដល់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២
- វគ្គបី : ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដល់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២
កាលបរិច្ឆេទដាក់ពាក្យ
- វគ្គមួយ : ខែវិច្ឆកា ឆ្នាំ២០២១ ដល់ ខែមករា ឆ្នាំ២០២២
- វគ្គពីរ : ខែមិនា ឆ្នាំ២០២២ ដល់ ខែឧសភា ឆ្នាំ២០២២
- វគ្គបី : ខែមិថុនា ឆ្នាំ២០២២ ដល់ ខែកក្កដា ឆ្នាំ២០២២
ខ) វេនសិក្សា
- វេនព្រឺក : 8:30 am ដល់ 11:30 am (ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- វេនថ្ងៃ : 1:30 pm ដល់ 4:30 pm (ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
ជំហានទី២. លក្ខខណ្ឌនៃការចូលរៀន
ដើម្បីទទួលបានសិទ្ធិចូលរៀននៅសាកលវិទ្យាល័យ CamTech បេក្ខជនដាក់ពាក្យស្នើសុំត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម :
ក) សម្រាប់សិស្សថ្មី៖
- វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ រឺលិខិតបញ្ជាក់ណាមួយដែលមានតម្លៃស្មើ ថតចម្លងដោយមានការបញ្ជាក់ (បញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច)
- សំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណ ឬក៏លិខិតឆ្លងដែន
- រូបថតថ្មី ៤ x ៦ (សម្លៀកបំពាក់ផ្លូវការ)។
*** វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ រឺលិខិតបញ្ជាក់ណាមួយដែលមានតម្លៃស្មើ អាចប្រគល់ពេលក្រោយសម្រាប់ការប្រឡងចូលរៀន។
ខ) សម្រាប់សិស្សបរទេស៖
- វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្រសមមូលច្បាប់ដើម
- ព្រឹត្តិបត្រពិន្ទុច្បាប់ដើម (ប្រសិនបើមាន)
- លិខិតណែនាំពីនាយកសាលាសាមី ឬលោកគ្រូបង្រៀនផ្ទាល់
- លិខិតឆ្លងដែនដែលមានសុពលភាព ៦ ខែគិតត្រឹមថ្ងៃមកដល់ប្រទេសកម្ពុជា
- វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសាអង់គ្លេស សម្រាប់អ្នកនិយាយភាសាអង់គ្លេសមិនមែនជាជនជាតិដើម (ប្រសិនបើមាន)
- លិខិតបញ្ជាក់ពីសុខភាព
- រូបថតថ្មី ៤ x ៦ (សម្លៀកបំពាក់ផ្លូវការ)។
*** វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ រឺលិខិតបញ្ជាក់ណាមួយដែលមានតម្លៃស្មើ និងព្រឹត្តិបត្រពិន្ទុអាចប្រគល់ពេលក្រោយសម្រាប់ការប្រឡងចូលរៀន។
ជំហានទី៣. ការបំពេញពាក្យស្នើសុំចូលរៀន
ដើម្បីដាក់ពាក្យតាមអនឡាញ បេក្ខជនដាក់ពាក្យសុំត្រូវចុចលើតំណភ្ជាប់ដើម្បីចុះឈ្មោះបង្កើតគណនីឈ្មោះអ្នកប្រើប្រាស់ផ្ទាល់ខ្លួន បន្ទាប់មកធ្វើតាមការណែនាំដូចខាងក្រោម៖
- បំពេញពាក្យពាក្យសុំចូលរៀនតាមអនឡាញ ដោយភ្ជាប់មកជាមួយនូវរូបថតទំហំ ៤ x ៦ (ដាក់ជា jpg)
- ភ្ជាប់មកជាមួយ (upload) នូវឯកសារចាំបាច់ផ្សេងៗដែលមានបញ្ជាក់ក្នុងពាក្យស្នើសុំចូលរៀន (ដាក់ជា pdf)
- បង់ថ្លៃ ១៥ ដុល្លារ សម្រាប់ពាក្យស្នើសុំចូលរៀន
*** បន្ទាប់ពីការដាក់ស្នើសុំ បេក្ខជននឹងទទួលបានការជូនដំណឹងពីខាងសាកលវិទ្យាល័យ តាមរយះអ៊ីម៉ែល។
ជំហានទី៤. ការជ្រើសរើសរបស់គណៈកម្មាធិការ
បន្ទាប់ពីបានពិនិត្យពាក្យស្នើសុំចូលរៀនរួច គណៈកម្មការជ្រើសរើសនិស្សិតរបស់សាកលវិទ្យាល័យ CamTech នឹងសម្រេចចិត្តជ្រើសរើសយកបេក្ខជនដែលបំពេញលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីបន្តនីតិវិធី។ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងត្រូវបានជូនដំណឹងតាមទូរស័ព្ទ ឬអ៊ីម៉ែលដោយការិយាល័យទទួលពាក្យចុះឈ្មោះចូលរៀន អំពីកាលវិភាគ៖
- ប្រឡងជ្រើសរើសនិស្សិតចូលរៀនតាមអនឡាញ ដែលមានវិញ្ញាសាចំនួន ៣គឺ IQ, ភាសាអង់គ្លេស និងមុខវិជ្ជាឯកទេស
- លទ្ធផលនៃការប្រឡងចូល នឹងត្រូវជូនដំណឹងដល់បេក្ខជនតាមរយៈអ៊ីម៉ែលក្នុងរយៈពេល ៧ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីការប្រឡង។
- ការដាក់ស្នើវីដេអូរយៈពេល ៣នាទី ដោយផ្អែកលើមុខជំនាញដែលបានជ្រើសរើស (ធ្វើឡើងជាភាសាអង់គ្លេស)
- ការបញ្ជូនកំណត់ហេតុសិក្សាថ្នាក់ទី ១២ (ឆមាសទី ១ និងទី ២ សំរាប់សិស្សវិទ្យាល័យដែលបញ្ចប់ការសិក្សានៅឆ្នាំសិក្សាបច្ចុប្បន្ន)
- សម្ភាសន៍តាមអនឡាញដោយគណៈកម្មការជ្រើសរើសនិស្សិតរបស់សាកលវិទ្យាល័យ CamTech (សម្ភាសជាភាសាអង់គ្លេសតាមរយៈ Google Meet) ។
- លទ្ធផលនៃការសម្ភាសន៍នឹងត្រូវជូនដំណឹងដល់អ្នកដាក់ពាក្យសុំតាមរយៈអ៊ីម៉ែលក្នុងរយៈពេល ៧ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីការសម្ភាសន៍។
- លិខិតចូលរៀននឹងត្រូវប្រគល់ជូនបេក្ខជនដែលទទួលបានជោគជ័យតាមរយៈអ៊ីម៉ែល។
- បេក្ខជនដែលទទួលបានជោគជ័យនឹងត្រូវបានអញ្ជើញតាមរយៈអ៊ីមែលដើម្បីចូលរួមក្នុងការតំរង់ទិស។
ចំណាំ:
- បេក្ខជនដែលជ្រើសរើសចូលរៀនមហាវិទ្យាល័យវិស្វកម្ម មហាវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត និងមហាវិទ្យាល័យបរិស្ថានសំណង់ប្រកបដោយចីរភាព ចំពោះមុខវិជ្ជាឯកទេសគឺបញ្ចូលគ្នារវាង គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា
- បេក្ខជនដែលជ្រើសរើសចូលរៀនមហាវិទ្យាល័យដទៃទៀត ចំពោះមុខវិជ្ជាឯកទេសគឺអាស្រ័យទៅលើមុខជំនាញដែលបេក្ខជនបានជ្រើសរើស
- ការធ្វើតេស្តសមត្ថភាពភាសាអង់គ្លេសអាចត្រូវបានលើកលែង ប្រសិនបើបេក្ខជនមានពិន្ទុ TOEFL iBT ដែលមានសុពលភាពចំនួន ៦០ពិន្ទុ និង ពិន្ទុ IELTS ដែលមានសុពលភាពចំនួន ៥.៥ ឬបេក្ខជនដែលប្រើប្រាស់ភាសាអង់គ្លេសជាភាសាដើមកំណើត។
ជំហានទី៥. ការបង់ប្រាក់
- ការបង់ប្រាក់គឺនឹងត្រូវបង់តាមធនាគារដែលខាងសាលានឹងរៀបចំ(អាចបង់ជាវគ្គ ឆ្នាំ ឬក៏បង់គ្រប់កម្មវិធីសិក្សាទាំងអស់)
*** សម្រាប់និស្សិតបរទេស CamTech នឹងជួយសម្រួលដល់ការដាក់ពាក្យសុំទិដ្ឋាការនិងកន្លែងស្នាក់នៅរបស់និស្សិត។ រាល់ការចំណាយនឹងត្រូវបង់ដោយនិស្សិតខ្លួនឯងផ្ទាល់។